﻿ប្រការសំខាន់៖ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណអ្នកប្រើប្រាស់ចុងក្រោយរវាងអ្នក និងក្រុមហ៊ុន HONOR Device Co., Ltd. (ដែលហៅកាត់ថា “HONOR”) ដែលគ្រប់គ្រងលើការប្រើប្រាស់កម្មវិធី Honor Suite (“សូហ្វវែរ” នេះ)។ ការចុចលើ ដំឡើង បង្ហាញថាអ្នកបានអានខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ យ៉ាងយកចិត្តទុកដាក់ និងយល់ព្រមចំពោះគ្រប់លក្ខខណ្ឌដែលមានចែង ក្នុងកិច្ចព្រមព្រៀងនេះ។

1. វិសាលភាពនៃកម្មវិធី
កិច្ចព្រមព្រៀងនេះអនុវត្តតែចំពោះកម្មវិធី Honor Suite ប៉ុណ្ណោះ។ សិទ្ធិដែលផ្តល់ដោយកិច្ចព្រមព្រៀងនេះមិនអនុវត្តចំពោះកម្មវិធីសូហ្វវែរណាមួយផ្សេងទៀតទេ។

2. សិទ្ធិអំពីកម្មសិទ្ធិបញ្ញា
កម្មសិទ្ធិបញ្ញាទាំងអស់សម្រាប់កម្មវិធីសូហ្វវែរនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន HONOR ហើយត្រូវបានការពារដោយច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន សន្ធិសញ្ញាអន្តរជាតិ ស្តីពីការរក្សាសិទ្ធិ និងច្បាប់ និងសន្ធិ សញ្ញាចូលជាធរមានផ្សេងទៀតដែលគ្រប់គ្រងលើសិទ្ធិអំពីកម្មសិទ្ធិបញ្ញា។

3. វិសាលភាពនៃអាជ្ញាប័ណ្ណ
3.1 កម្មវិធីសូហ្វវែរនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ អ្នកអាចទាញយក ដំឡើងនិងប្រើប្រាស់កម្មវិធីសូហ្វវែរនេះនៅលើ ឧបករណ៍ជាច្រើនគ្មានដែនកំណត់សម្រាប់គោលបំណងផ្សេងទៀតក្រៅពីពាណិជ្ជកម្ម។
3.2 អ្នកអាចចម្លង ផ្ញើ និងចែកចាយកម្មវិធីសូហ្វវែរនេះទៅកាន់ឧបករណ៍ ជាច្រើនគ្មានដែនកំណត់សម្រាប់គោលបំណងផ្សេងទៀតក្រៅពីពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវធានាថា គ្រប់ច្បាប់ចម្លង ទាំងអស់នៃ កម្មវិធីសូហ្វវែរនេះដែលរាប់បញ្ចូលទាំងច្បាប់ចម្លងនៃកម្មវិធីសូហ្វវែរនេះដែលត្រូវបានផ្ញើ ឬចែកចាយគឺពេញលេញ ហើយមានផ្ទុកនូវព័ត៌មាន ទាំងអស់ដែលបានភ្ជាប់មកជាមួយកម្មវិធីសូហ្វវែរនេះរួមទាំងឯកសារអេឡិកត្រូនិក សេចក្តីជូនដំណឹងអំពីការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងកិច្ចព្រមព្រៀងនេះ។

4. ការដាក់កំហិតលើការប្រើប្រាស់
4.1 អ្នកមិនអាចកែច្នៃ ផ្គុំ ឬដោះកម្មវិធីសូហ្វវែរនេះបានទេ។ លើសពីនេះទៅទៀត អ្នកមិនអាចកែសម្រួលធនធានណាមួយដែលមាននៅក្នុងឯកសារកម្មវិធីសូហ្វវែរបានទេ។
4.2 អ្នកមិនអាចរុះរើកម្មវិធីសូហ្វវែរនេះ ឬបង្កប់កម្មវិធីសូហ្វវែរនេះជាផ្នែក ឬទាំងស្រុងនៅក្នុងប្រព័ន្ធកម្មវិធីសូហ្វវែរផ្សេងទៀតបានទេ។
4.3 អ្នកមិនអាចលុបសេចក្តីថ្លែងការណ៍ ឬសេចក្តីជូនដំណឹងស្តីពីការរក្សាសិទ្ធិណាមួយដែលមាននៅក្នុងកម្មវិធីសូហ្វវែរនេះបានទេ។
4.4 អ្នកមិនអាចប្រើប្រាស់កម្មវិធីសូហ្វវែរនេះដើម្បីអភិវឌ្ឍសូហ្វវែរ ឬកម្មវិធីកម្លាយណាមួយបានឡើយ។
4.5 អ្នកមិនអាចប្រើប្រាស់មុខងារពិសេសណាមួយនៅក្នុងកម្មវិធីសូហ្វវែរនេះដើម្បីចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយបានឡើយ។
4.6 ក្រុមហ៊ុន HONOR រក្សាសិទ្ធិគ្រប់យ៉ាងដែលមិនបានផ្តល់ជូនអ្នកនៅក្នុងកិច្ចព្រមព្រៀងនេះ។

5. សេចក្តីថ្លែងពីការបដិសេធមិនទទួលខុសត្រូវ
5.1 កម្មវិធីសូហ្វវែរនេះត្រូវបានផ្តល់ជូន "ដូចដើម"។ ក្រុមហ៊ុន HONOR មិនធានាលើភាពទាន់ពេលវេលា ឬភាពត្រឹមត្រូវនៃសេវាកម្មដែលផ្តល់ដោយកម្មវិធីសូហ្វវែរនេះទេ។
5.2 អ្នកទទួលស្គាល់ថា សេវាកម្មដែលផ្តល់ដោយកម្មវិធីសូហ្វវែរនេះអាចមិនដំណើរការបានត្រឹមត្រូវដោយសារតែស្ថានភាពមិនអាចគ្រប់គ្រងបាន មេរោគកុំព្យូទ័រ ការវាយប្រហាររបស់ចោរបច្ចេកវិទ្យា ភាពមិនស៊ីគ្នានៃប្រព័ន្ធ និងហេតុផលផ្សេងទៀដែលមិនបានបញ្ជាក់។ ក្រុមហ៊ុន HONOR នឹងមិនត្រូវទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលអ្នកអាចទទួលរងដោយសារកំហុសទិន្នន័យ ឬការបាត់បង់ទិន្នន័យដែលមិនមែនជាកំហុសរបស់ក្រុមហ៊ុន HONOR។

6. ព័ត៌មានអំពីការប្រើប្រាស់
6.1 មុខងារពិសេសនៅក្នុងកម្មវិធីសូហ្វវែរនេះតម្រូវឱ្យដំឡើងកម្មវិធី Honor Suite នៅក្នុងទូរស័ព្ទរបស់អ្នក។ ដើម្បីអនុវត្តសេវាកម្មដែលអ្នកបានស្នើសុំ កម្មវិធីសូហ្វវែរនេះអាចទាមទារចូលប្រើសិទ្ធិអនុញ្ញាតខ្លះរបស់ទូរស័ព្ទក្នុងអំឡុងពេលប្រើប្រាស់ រួមទាំងសិទ្ធិអនុញ្ញាតហៅទូរស័ព្ទ ផ្ញើសារជាអក្សរ និងចូលប្រើឈ្មោះទំនាក់ទំនងរបស់អ្នក។
6.2 កម្មវិធីសូហ្វវែរនេះត្រូវបានបង្កើតឡើងដើម្បីដំឡើងក្នុងទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន HONOR។ ក្រុមហ៊ុន HONOR មិនធានាលើគុណភាពនៃសេវាកម្មដែលផ្តល់ដោយកម្មវិធីសូហ្វវែរនេះសម្រាប់អ្នកប្រើប្រាស់ដែលដំឡើងកម្មវិធីសូហ្វវែរនេះនៅក្នុងឧបករណ៍ដែលមិនដំណើរការដោយប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន HONOR ឡើយ។ 
6.3 ក្រុមហ៊ុន HONOR អាចផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីពេលមួយទៅពេលមួយ។ ដើម្បីធានាការបន្តផ្តល់សេវាកម្ម កំណែនៃកម្មវិធីសូហ្វវែរនេះត្រូវតែត្រូវគ្នានឹងកំណែរបស់កម្មវិធី Honor Suite ដែលបានដំឡើងនៅក្នុងទូរស័ព្ទរបស់អ្នក។

7. ការបញ្ចប់កិច្ចព្រមព្រៀង
បើអ្នកមិនអនុលោមតាមលក្ខខណ្ឌ និងប្រការនានានៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន HONOR និង/ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់ខ្លួន សូមរក្សាសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះនៅពេលណាមួយក៏បាន។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ អ្នកត្រូវតែឈប់ប្រើប្រាស់កម្មវិធីសូហ្វវែរនេះភ្លាម ហើយលុបកម្មវិធីសូហ្វវែរទាំងអស់ និងទិន្នន័យពាក់ព័ន្ធណាមួយដែលអ្នកបានដំឡើង ឬចម្លងទៅក្នុងកុំព្យូទ័ររបស់អ្នក។ 

8. ការធានាមានកម្រិត
8.1 ក្រៅពីការធានាដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន HONOR មិនមានការធានាផ្សេងទៀតដោយជាក់ស្តែង ឬដោយតុណ្ហីភាព រួមបញ្ចូលទាំងប៉ុន្តែមិនកំណត់ត្រឹមតែការធានាអំពីការធ្វើជំនួញ និងភាពសមស្របសម្រាប់គោលបំណងណាមួយនោះទេ។
8.2 ក្រុមហ៊ុន HONOR មិនធានាលើការមិនរំលោភសិទ្ធិរបស់ភាគីទីបីឡើយ។

9. ការទទួលខុសត្រូវមានកំណត់
9.1 ក្រុមហ៊ុន HONOR នឹងមិនត្រូវទទួលខុសត្រូវ និងមិនធានាលើកម្មវិធីសូហ្វែរដែលចេញដោយបណ្តាលមកពីកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន ការរំលោភបំពាន ការប្រើប្រាស់ខុស ឬការកែសម្រួលកម្មវិធីសូហ្វវែរដោយគ្មានការអនុញ្ញាតនោះទេ។ 
9.2 ក្រុមហ៊ុន HONOR មិនត្រូវទទួលខុសត្រូវចំពោះសំណងជំងឺចិត្តដោយចៃដន្យ ដោយប្រយោល ឬដោយបង្ខំដែលកើតឡើងពីការប្រើប្រាស់កម្មវិធីសូហ្វវែរនេះរួមបញ្ចូលប៉ុន្តែមិនកំណត់ត្រឹមតែការបាត់បង់ប្រាក់ចំណេញអាជីវកម្ម ការរំខានដល់អាជីវកម្ម ការបាត់បង់ព័ត៌មាន ឬទិន្នន័យ។ ក្រុមហ៊ុន HONOR នឹងមិនត្រូវទទួលខុសត្រូវទេ ទោះបីត្រូវបានជូនដំណឹងអំពីករណីដែលអាចកើតមានសំណងជំងឺចិត្តទាំងនេះក៏ដោយ។ 

10. បច្ចុប្បន្នភាពកំណែ
10.1 ក្រុមហ៊ុន HONOR រក្សាសិទ្ធិក្នុងការសម្រេចចិត្តថាតើត្រូវចេញផ្សាយបច្ចុប្បន្នភាពកំណែសម្រាប់កម្មវិធីសូហ្វវែរនេះនាពេលអនាគតដែរឬយ៉ាងណា។
10.2 លើកលែងតែមានចេញកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណថ្មី កិច្ចព្រមព្រៀងនេះនឹងនៅតែអនុវត្តចំពោះកំណែដែលបានធ្វើបច្ចុប្បន្នភាពនៃកម្មវិធីសូហ្វវែរនេះ។
10.3 បើកម្មវិធីសូហ្វវែរនេះត្រូវបានសម្គាល់ថាជាកំណែដែលបានធ្វើបច្ចុប្បន្នភាព អ្នកត្រូវតែគោរពតាមកិច្ចព្រមព្រៀងនេះ។

11. ទំនាក់ទំនងជាលាយលក្ខណ៍អក្សរ
រាល់ការទាក់ទងទាំងអស់ដែលទាក់ទងនឹងកិច្ចព្រមព្រៀងនេះគួរតែត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ។

12. ផ្សេងៗ
12.1 បើអ្នកជាអ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅក្នុងសហភាព អឺរ៉ុប កិច្ចព្រមព្រៀងនេះនឹងត្រូវបានគ្រប់គ្រងដោយច្បាប់នៃប្រទេសអាល្លឺម៉ង់។ រាល់វិវាទរវាងអ្នក និងក្រុមហ៊ុន HONOR ទាក់ទងនឹងកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ជូនដាក់បណ្តឹងទៅតុលាការមានដែនសមត្ថកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់។ បើអ្នកជាអ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅប្រទេស ឬតំបន់ផ្សេងទៀត កិច្ចព្រមព្រៀងនេះនឹងត្រូវបានគ្រប់គ្រងដោយច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន។ រាល់វិវាទណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនេះនឹងត្រូវបានដោះស្រាយតាមរយៈការចរចារដោយសន្តវិធី។ ក្នុងករណីដែលជម្លោះមិនអាចដោះស្រាយបានតាមរយៈការចរចា ជម្លោះនេះនឹងត្រូវបញ្ជូនទៅតុលាការប្រជាជនប្រចាំសង្កាត់ Shenzhen Longgang ដើម្បីដោះស្រាយតាមនីតិវិធីបណ្តឹង។
12.2 មិនមានកិច្ចព្រមព្រៀងដោយផ្ទាល់មាត់ណាមួយត្រូវបានអនុវត្តឡើយ។
12.3 ក្នុងករណីដែលប្រការណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះគ្មានសុពលភាព ឬមិនអាចអនុវត្តបានដោយហេតុផលណាមួយទាំងស្រុង ឬមួយផ្នែក ឬរំលោភបំពានលើច្បាប់ចូលជាធរមានណាមួយ ប្រការខាងលើនេះត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពដោយឡែក។ ទោះជាយ៉ាងណាក៏ដោយ សុពលភាព និងភាពអាចអនុវត្ដបាននៃប្រការផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនេះនឹងមិនត្រូវបានប៉ះពាល់ទេ។
12.4 ក្រុមហ៊ុន HONOR អាចធ្វើបច្ចុប្បន្នភាព ឬកែប្រែកិច្ចព្រមព្រៀងនេះពីពេលមួយទៅពេលមួយ ហើយផ្ញើកំណែដែលបានកែប្រែទៅអ្នកតាមរយៈមធ្យោបាយដែលអនុញ្ញាតដោយច្បាប់។ បើអ្នកមិនយល់ព្រមលើការកែប្រែកិច្ចព្រមព្រៀងនេះដោយក្រុមហ៊ុន HONOR អ្នកគួរតែឈប់ប្រើប្រាស់កម្មវិធីសូហ្វវែរនេះភ្លាម។ បើអ្នកបន្តប្រើកម្មវិធីសូហ្វវែរនេះ បន្ទាប់ពីទទួលបានការធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន HONOR អ្នកបញ្ជាក់ថា អ្នកទទួលយកការកែប្រែកិច្ចព្រមព្រៀងនេះដោយក្រុមហ៊ុន HONOR។ 

13. កិច្ចព្រមព្រៀងទាំងមូល
កិច្ចព្រមព្រៀងនេះ និងឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងនេះបង្កើតបានជាការព្រមព្រៀងទាំងមូលរវាងភាគីទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ហើយជំនួសការតំណាង ឬកិច្ចព្រមព្រៀងណាមួយពីមុនដោយជាក់ស្តែង ឬដោយតុណ្ហីភាព និងកិច្ចព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងបញ្ហានេះ។ កិច្ចព្រមព្រៀងនេះមានចែងពីកាតព្វកិច្ចទាំងអស់របស់ក្រុមហ៊ុន HONOR ទាក់ទងនឹងកម្មវិធីសូហ្វវែរនេះ។
